សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៦-២០២៨) របស់ឃុំ ឆ្នាំ២០២៥ នៃរដ្ឋបាលស្រុករំដួល - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Tuesday, October 21, 2025

សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៦-២០២៨) របស់ឃុំ ឆ្នាំ២០២៥ នៃរដ្ឋបាលស្រុករំដួល

 សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៦-២០២៨) របស់ឃុំ ឆ្នាំ២០២៥ នៃរដ្ឋបាលស្រុករំដួល


ថ្ងៃអង្គារិ៍ ១៤រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថៃ្ងទី២១ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង  រដ្ឋបាលស្រុករំដួលបានរៀបចំសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៦-២០២៨) របស់ឃុំ ឆ្នាំ២០២៥  ក្រោមអធិបតីភាព លោក រស់ ផារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្ដស្វាយរៀងតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉េង ពោធិ៍សាអភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ។

សិក្ខាសាលានេះក៏មានការចូលរួមពី លោក ឃឹម ណាត ប្រធានក្រុមប្រឹក្សាស្រុក, លោក ហែម ស៊ីណាអភិបាល នៃគណៈអភិបាលស្រុកមន្ត្រីរាជការជុំវិញសាលាស្រុក កងកម្លាំងទាំងបី លោក-លោកស្រី តំណាងឲ្យមន្ទីរជំនាញជុំវិញរដ្ឋបាលខេត្ត, លោក-លោកស្រី តំណាងដៃគូរអភិវឌ្ឍន៍នានា, លោក-លោកស្រី ជាសប្បុរសជន និងវិស័យឯកជន, លោក-លោកស្រីមេឃុំទាំង១០, លោក-លោកស្រី ស្មៀនឃុំទាំង១០ និងលោក-លោកស្រីតំណាងអង្គការសង្គមស៊ីវិល យ៉ាងច្រើនកុះក។ 

   ក្នុងសិក្ខាសាលាសមាហរណកម្ម ៣ឆ្នាំរំកិល២០២៦-២០២៨ ស្រុកនិងឃុំនៅថ្នាក់ស្រុក ប្រព្រឹត្តទៅបានល្អប្រសើរ សំណើលើកឡើងរបស់ឃុំទាំង១០ព្រោះមាន ២៨០គម្រោង មានការគាំទ្រ ១៧១ គម្រោងស្មើ ៦១,០៧ % ក្នុងគម្រោងឃុំ ២៨០ ក្នុងគម្រោង១៥០គម្រោង ក្រៅគម្រោងឃុំ១៤ សំណើរលើកឡើងរបស់ស្រុកមានចំនួន២០គម្រោង គាំទ្រ២៣គម្រោង ស្មើនិង១១,៥% ក្នុងគម្រោង១៤ស្មើនិង៦០,៨៧% ក្រៅគម្រោង៩ ស្មើនិង១៩,១៣%។ 

   សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិលនាពេលនេះ គឺដើម្បីផ្សព្វផ្សាយគម្រោងវិនិយោគជាអាទិភាពឆ្នាំ២០២៦ របស់រដ្ឋបាលស្រុក និងគម្រោងវិនិយោគជាអាទិភាពឆ្នាំ២០២៦ របស់រដ្ឋបាលឃុំទាំង១០ ដោយស្នើសុំការគាំទ្រគម្រោង ពីមន្ទីរ អង្គភាពជំនាញ អង្គការ ដៃគូអភិវឌ្ឍន៍នានា វិស័យឯកជន និងសប្បុរសជន ដើម្បីគាំទ្រគម្រោងរបស់ឃុំ ។

   ក្នុងនោះផងដែរ លោក រស់ ផារិទ្ធ អភិបាលរង បានមានមតិផ្តាំផ្ញើ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការជួយគាំទ្ររបស់អង្គភាព/ ស្ថាប័នពាក់ព័ន្ធ និងអ្នកចូលរួមទាំងអស់ដែលបានជួយគាំទ្រដល់គម្រោងអភិវឌ្ឍន៍ ស្រុក/ឃុំ ក្នុងពេលកន្លងមក ហើយសូមសំណូមពរអោយបន្តការគាំទ្រតទៅទៀត ដើម្បីចូលរួមអភិវឌ្ឍស្រុករំដួលឱ្យកាន់តែមានការរីកចម្រើនបន្តទៅទៀត ។

អត្ថបទ: ចឹក សំណាង

















No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages